សម្តេចក្រឡាហោម ស ខេង អញ្ជេីញដឹកនាំកិច្ចប្រជុំ លេីសេចក្តីព្រាងច្បាប់ ស្តីពីបទល្មេីសបច្ចេកវិទ្យាព័ត៌មាន - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Tuesday, September 6, 2022

សម្តេចក្រឡាហោម ស ខេង អញ្ជេីញដឹកនាំកិច្ចប្រជុំ លេីសេចក្តីព្រាងច្បាប់ ស្តីពីបទល្មេីសបច្ចេកវិទ្យាព័ត៌មាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។


សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រំលឹកថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចងក្រង និងរៀបចំតាក់តែងឡើង តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយក្រុមការងាររៀបចំច្បាប់នេះ បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំឡើងដោយមានការគាំទ្រពីស្ថាប័នជាតិផងដែរ។

សម្ដេចក្រឡាហោម បន្ដថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន នេះ ក៏មានការចូលរួមពិភាក្សា និងផ្ដល់យោបល់បន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៥ រួមមាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។


នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានធ្វើសេចក្ដីរាយការណ៍សង្ខបអំពី ច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល ថា ច្បាប់នេះ មានគោលបំណងធានាសុចរិត នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន៕








 

No comments:

Post a Comment

Pages