អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យការបាក់ស្រុតច្រាំងព្រែកកុយ ស្រុកកងមាស - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Wednesday, September 14, 2022

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យការបាក់ស្រុតច្រាំងព្រែកកុយ ស្រុកកងមាស

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យអំពីស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ ដោយសារទឹកភ្លៀងហូច្រោះ ស្ថិតក្នុងភូមិ ឃុំព្រែកកុយ ស្រុកកងមាស។


បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់វិធានការ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាចំបង ដោយឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យអាជ្ញាធរស្រុក ដាក់សញ្ញាគ្រោះថ្នាក់ រៀបចំដាក់របាំងការពារ និងដាក់កម្លាំងប្រចាំការជាប្រចាំ  ដើម្បីបញ្ជៀសការចរាចរណ៍រថយន្តធន់ធ្ងន់ ជាបណ្ដោះអាសន្ន រហូតដល់មានការជួសជុលច្រាំងនោះរួចរាល់។ តាមសមត្ថកិច្ចស្រុកកងមាស បានគូសបញ្ជាក់ថាហេតុការណ៍ បាក់ស្រុតច្រាំងព្រែកកុយ បានធ្វើឲ្យប៉ះពាល់ផ្លូវ គមនាគមន៍១ខ្សែ ប្រវែងប្រមាណ ៥០ម៉ែត្រ និងជម្រៅ ០៤ម៉ែត្រ និងនាំឱ្យប៉ះពាល់ដល់គម្រោងផ្លូវរបស់ធនាគារពិភពលោក ចាប់ពីចំនុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ដល់ឃុំសូគង ស្រុកកងមាស មានប្រវែង ២៧,៦០០ ម៉ែត្រផងដែរ។


គួរបញ្ចាក់ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មានករណីបាក់ស្រុតច្រាំងទន្លេ ប្រវែងប្រមាណ២០០ម៉ែត្រ និងជម្រៅ ២០ម៉ែត្រ នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បណ្តាឱ្យ បាក់ស្រុតផ្លូវ១ខ្សែ ប្រវែង ៥០ម៉ែត្រ៕










 

No comments:

Post a Comment

Pages