ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រខេមបូថៃហ្វូតវៀ - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Sunday, September 11, 2022

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រខេមបូថៃហ្វូតវៀ

ព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រខេមបូថៃហ្វូតវៀ ដែលមានទីតាំងស្ថិតនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។


បានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច លោក លោស្រីអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោកមេឃុំ លោកមេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពស្រុក ខេត្ត និងបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ៦៥០នាក់។


ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន អាំងបាវចំនួន០៥រង្វាន់ កំប៉ុងដាក់ទឹកចំនួន៥០រង្វាន់ ចង្ក្រានហ្គាស១០រង្វាន់ ឆ្នាំងដាំបាយតូច៣រង្វាន់ ធំ៧រង្វាន់ កង្ហាតូច១១រង្វាន់ ធំ១០រង្វាន់ កង់តូច២រង្វាន់ ធំ៣រង្វាន់ និងម៉ូតូ០២រង្វាន់។


រោងចក្រខេមបូថៃហ្វូតវៀ មានសកម្មភាពផលិត ស្បែកជើងនាំចេញទៅសហរដ្ឋអាមេរិក ដែលមានកម្មករនិយោជិតសរុប ៥៧០នាក់ ស្រី ៤៩៧នាក់។












 

No comments:

Post a Comment

Pages