ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Wednesday, August 17, 2022

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន។ 


ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន 4 លានរៀល, ស័ង្គសី 50 សន្លឹក, អង្ករ 2 បាវ, មី 1 កេសធំ, ទឹកសុទ្ធ 2 កេស, ត្រីខកំប៉ុង 2 យួរ, ទឹកត្រីទឹកសុីអុីវ 2 យួរ និង អំណោយរបស់មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មាន អង្ករ​  2 បាវ, មី 2 កេសតូច, ទឹកស៊ីអុីវ  2 យួរ, ទឹក​ត្រី​  2 យួរ,  ត្រីខកំប៉ុង 1 កេស, ទឹកសុទ្ធ​  5 កេស ទឹកក្រូច 2 កេស និង ថវិកា 1 លាន 73 ម៉ឺនរៀល ព្រមទាំង សាលាខណ្ឌដូនពេញ បានជួយឧបត្ថម្ភជាថវិកាចំនួន 1 លាន 20 ម៉ឺនរៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ៕




 

No comments:

Post a Comment

Pages