អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Wednesday, August 31, 2022

អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៦កេីត ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក  ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ស្ថិតនៅបរិវេណសាលាស្រុកកំពង់រោទិ៍ ។


ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្តក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក ប្រធាន មន្ត្រីជួរមុខ មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។


លោក សុច​ ពិសី​ អភិបាលស្រុកកំពង់រោទិ៍​ បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ស្រុក និងវឌ្ឍនភាពការងារនៃការរៀបចំការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ដែលត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ។


មានប្រសាសន៍នាឪកាសនេះ​ ឯកឧត្តម  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។​ ទន្ទឹមនេះ​ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកកំពង់រោទិ៍ មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះបានបើកឲ្យដំណើរការជាផ្លូវការនាពេលនេះ​។


ឯកឧត្តមបានបន្តថា​ ដោយបច្ចុប្បន្នករណីជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យច្រកចេញតែមួយរបស់យើង ជាកន្លែងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឲ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រក ។


ជាចុងបញ្ចប់​ ឯកឧត្តមអភិបាលខេត្តបានស្នើដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្មថែមទៀត ស្របតាម ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្ន កុំឲ្យមានការធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា​ ។ ទន្ទឹមនោះឯកឧត្តមបានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសការបេីកបរពេលធ្វេីដំណេីរត្រូវមានការប្រុងប្រយ័ត្ន​ខ្ពស់​ និងធ្វេីការអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងដែលជាកត្តាបង្ករគ្រោះថ្នាក់ដល់គ្រួសារ​ និងសង្គមជាតិយេីង។










 

No comments:

Post a Comment

Pages