លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មចំនួន៤ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Tuesday, August 16, 2022

លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មចំនួន៤ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ

ខេត្តកណ្ដាល៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្រុមការងារភូមិមួយផលិតផលមួយចុះធ្វើការត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មចំនួន៤ទីតាំងដែលបានស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ។

-ទីតាំងទី១:សិប្បកម្មផលិតសាច់ប្រហិត (ម៉ែធី MTB) នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

-ទីតាំងទី២:សិប្បកម្មផលិតសាច់ប្រហិតប៉ាតេ (នាគព័ន្ធ 168 ) នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល ។

-ទីតាំងទី៣:សិប្បកម្មផលិតនំបញ្ចុកនៅភូមិតាក្លុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

-ទីតាំងទី៤:សិប្បកម្មផលិតឆៃប៉ូវ (៩៩៩ ង៉ិចស៊ីវ ឆៃពៅពិសេស) នៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល។

គោលបំណង៖ដែលក្រុមការងារចុះគឺត្រួតពិនិត្យលើអនាម័យល្អ ទីតាំងបរិស្ថានល្អ លក្ខណៈបច្ចេកទេសតាមស្តង់ដារ។







 

No comments:

Post a Comment

Pages