សម្ដេច ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញប្រកាសលុបឈ្មោះ សាន្ដ ប៊ុនធឿន និងឈ្មោះ ហ៊ត ប៉ូ ពីក្របខ័ណ្ឌកងទ័ព - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Monday, August 22, 2022

សម្ដេច ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញប្រកាសលុបឈ្មោះ សាន្ដ ប៊ុនធឿន និងឈ្មោះ ហ៊ត ប៉ូ ពីក្របខ័ណ្ឌកងទ័ព

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះ វរសេនីយ៍ត្រី សាន្ដ ប៊ុនធឿន ជំនួយការបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទដូចគ្នាផងដែរ។


ក្នុងប្រកាស និងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួល បាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ សុទ្ធតែបានបញ្ជាក់ដូចគ្នាថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ដោយសារតែល្មើសច្បាប់ស្ដីពីលក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕







 

No comments:

Post a Comment

Pages