ជិះម៉ូតូទៅអេស្កាម៉ូទ័រពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លា-ប់ភ្លាមៗ - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Saturday, August 13, 2022

ជិះម៉ូតូទៅអេស្កាម៉ូទ័រពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លា-ប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូទៅបុកអិចស្កា ម៉ូទ័រពីក្រោយពេញទំហឹង។


គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១២ខែសីហាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវ៦០ម៉ែតស្ថិតក្នុងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះជិះម៉ូតមួយគ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ពាក់ស្លាកលេខកណ្តាល១E-4627 អ្នកបើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងកកបុកពីក្រោយអ៊ិចស្តាម៉ូទ័របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។


សពជនរងគ្រោះមានឈ្មោះបិន ឆាត ភេទប្រុសអាយុ ៤០ ឆ្នាំ សព្វថ្ងៃស្នាក់នៅចាក់អង្រាលើស្រុកកំណែតស្រុកកំពង់ថ្មខេត្តកំពង់ធំ បច្ចុប្បន្នធ្វើជាងភ្លើង។


នគរបាលបញ្ជាក់ឱ្យដឹងថាមូលហេតុដែលបណ្តាលឱ្យជនរងគ្រោះជិះម៉ូតូទៅបុកម៉ូទ័រខាងលើនោះព្រោះឈប់ចតនៅចិញ្ចើមផ្លូវ។


ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


ចំណែកវត្ថុតារថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរង់ចាំដោះស្រាយនៅពេលក្រោយ៕



 

No comments:

Post a Comment

Pages