ឯកឧត្តមប៉ាន់ខែម ប៊ុនថន និងឯកឧត្តមទេព ឃុនណាល់ អញ្ជើញជាអធិបតីក្នុងពិធីអបអរជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជានៅស្រុកម៉ាឡៃ - សារព័ត៌មាន ប៉ាន់ទិព្វ

Breaking

Friday, August 5, 2022

ឯកឧត្តមប៉ាន់ខែម ប៊ុនថន និងឯកឧត្តមទេព ឃុនណាល់ អញ្ជើញជាអធិបតីក្នុងពិធីអបអរជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជានៅស្រុកម៉ាឡៃ

រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះនៅស្នាក់ការគណបក្សបនរជាជនកម្ពុជាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយជាមួយប្រធានគណបក្សឃុំ បក្សភូមិទូទាំងស្រុកម៉ាឡៃ ក្រោមអធិបតីភាពឯកឧត្តមប៉ាន់ខែម ប៊ុនថនសមាជិកគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមទេព ឃុនណាល់ក្រុមការងារបក្សចុះជួយស្រុកម៉ាឡៃ ។


    លោកស្វាយ ជាប្រធានគណៈកម្មាធិការស្រុកម៉ាឡៃបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជនកម្ពុជាឈ្នះដាច់ទាំង៦ឃុំ និង៥១ភូមិ ហើយស្រុកម៉ាឡៃទទួលបានចំណាត់ថ្នាក់ឈានមុខគេក្នុងចំណោមក្រុងស្រុកទូទាំងខេត្តបន្ទាយមានជ័យ។


    ឯកឧត្តមប៉ាន់ខែម ប៊ុនថនបានលើកឡើងនូវការកោតសរសើរដល់ក្រុមការងារបក្សចុះជួយមូលដ្ឋាន និងក្រុមការងារបក្សស្រុកបក្សឃុំនិងភូមិដែលលះបង់កម្លាំងកាយ ចិត្តបម្រើប្រជាជនក្នុងមូលដ្ឋានតាមលំអាននៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ រហូតទទួលបានលទ្ធដ៏ល្អប្រសើរបែបនេះ ហើយឯកឧត្តមក៏បានផ្តាំផ្ញើរក្រុមការងារទាំងអស់ត្រូវខំបន្តសកម្មភាពគ្រប់គ្រងនិងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានតបស់ខ្លួនអោយខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសំឡេងឆ្នោតដែលប្រជាពលរដ្ឋបោះជូន និងបន្តបោះជូនបន្ថែមទៀតនៅឆ្នាំ២០២៣ខាងមុខទៀត។


   បន្ទាប់ពីចប់ពិធីសំណេះសំណាលគណៈអធិបតីក៏បានប្រគល់ជូនទាំង៥១ភូមិក្នុង១ភូមិថវិកា២លានរៀលសរុបទាំង៥១ភូមិស្មើនឹង ១០២លានរៀល ព្រមទាំងរៀបចំអាហារសាមគ្គីប្រកបដោយមនោសញ្ចេតនានិងភាពស្និទស្នាល៕






 

No comments:

Post a Comment

Pages