ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំគណៈកម្មការលទ្ធកម្មស្រុក និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវាយតម្លៃគម្រោងសាងសង់បេតុងអាមេ១ខ្សែ ប្រវែង៦៩០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលស្ថាបនាបានប្រមាណ៩០%។
គម្រោងសាងសង់ផ្លូវបេតុង១ខ្សែនេះ ដើម្បីឆ្លើយតបទៅនឹង តម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋស្នើក្នុងអង្គវេទិការាជរដ្ឋាភិបាលចុះមូលដ្ឋានកន្លងមក។
ផ្លូវខាងលើនេះមានសារៈសំខាន់ជាចាំបាច់ សម្រាប់សម្រួលដល់ការធ្វើដំណើឆ្លងកាត់ ដឹកជញ្ជូនកសិផលលក់ដោះដូរនៅទីផ្សារ ដែលនាំឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើឡើង។
No comments:
Post a Comment